CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Tuesday, November 18, 2008

គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ

1 Comments

នាយករដ្ឋមន្រ្តីខ្មែរ បានប្រកាស​ជា​សាធារណៈ​ថា ​គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ



ក្នុង​ពេលសម្ភោធន៍រោងចក្រ​ផលិត​អេតាណុល​ ​របស់​កូរ៉េ​​នៅ​កម្ពុជា​ត្រូវ​ដែល​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​ថ្ងៃ​ច័ន្ទ​ទី​១៧ វិច្ឆិកា​នានេះ នាយករដ្ឋមន្រ្តីខ្មែរ បានប្រកាស​ជា​សាធារណៈ​ថា ​គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ គ្មានជា​អនុ​ប្រធាន​រដ្ឋសភា និង​គ្មានជាប្រធាន​​​គណ​កម្មការ​រួម​ទាំង​ការ​បែង​​ចែក​ថវិកា​សម្រាប់​គណបក្ស​ប្រឆាំង​។ លោក​នាយក​រដ្ឋមន្ត្រី បាន​ច្រាន​ចោល​នូវ​សំណើរ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​តួនាទី​គណបក្ស​ប្រឆាំង​ជា​ផ្លូវការ។​ លោក​នាយករដ្ឋមន្រ្ដី ព្រមានលោក សម​ រង្ស៊ី ឧ្យជួយមើលកូនចៅផង បើនៅតែនិយាយថាលោក​ក្បត់នឹងពាក្យសន្យា​ពេលកោះហៅចូល ប្រជុំសភានោះ លោកនឹងបកអាក្រាតថែមទៀតថា តើគណបក្សប្រឆាំង​បានសុំលោកយ៉ាងណានោះ ពេលចូលប្រជុំសភា។ លោក ហ៊ុន សែននិយាយសំដៅចំ ​​គណបក្ស​សមរង្ស៊ី តែម្ដង។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​ចូល​ប្រជុំ ហើយ​អ្នក​ខ្លះ​ថា​ខ្ញុំ​បោក​ឲ្យ​គេ​ចូល​ប្រជុំ​ខ្ញុំ​អត់​បាន​បោក​អ្នក​ឯង​ទេ។ ខ្ញុំ​អត់​បាន​និយាយ​ជាមួយ​អ្នក​ឯង​ទេ អ្នកឯ​ង​និយាយ​ជាមួយ​នឹង​ឧកញ៉ា គិត ម៉េង ទេ។ អ្នក​ឯង​គ្រាន់តែ​ចង់​យក​ថា កុំ​ឲ្យ​បាក់​មុខ​បាក់​មាត់​ពេក សុំ​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​មួយ​ម៉ាត់ គឺ​ទទួល​ស្គាល់​តួនាទី​បក្ស​ប្រឆាំង​តែ​មួយ​ម៉ាត់​ទេ ហើយ​មួយ​ម៉ាត់​អ្នក​ឯង​កែ​ដល់​ទៅ​២៦​មាត្រា​ក្នុង​ចំណោម​៨២​មាត្រា ហើយ​សុទ្ធតែ​អា​ចំណុច​ខ្លាញ់ ហើយ​គិត​ថា​មិន​ចង់​បាន​អី​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា កាលណោះ​លោក​មិន​បាន​សុំ​អង្វរឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រជុំ​នោះ​ទេ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ៖ «គេ​៩០​នាក់ បូក​ហ៊្វុនស៊ិនប៉ិច ២ បូក​រណឫទ្ធិ ២ វា​គ្រប់​ណាស់​ទៅ​ហើយ គេ​មាន​ចាំបាច់​កំណត់​ថា​ប៉ុន្មាន​ឯណា? គេ​កំណត់​ថា កោះ​ប្រជុំ​ដំបូង​ក្រោម​អធិបតីភាព​ព្រះ​មហាក្សត្រ​តើ! អ្នក​ឯង​ចូល​ប្រជុំ​មិន​ចូល​ប្រជុំ​ជា​រឿង​អ្នក​ឯង​តើ! ឥឡូវ​សូម​កុំ​សង្ឃឹម​ត្រៀម​ធ្វើ​អនុ​ប្រធាន​សភា ទី​១។ ទី​២ កុំ​សង្ឃឹម​ត្រៀម​ធ្វើ​ប្រធាន​គណៈកម្មការ​នានា​របស់​សភា។ កុំ​សង្ឃឹម អត់​ឲ្យ​ទេ កាន់តែ​ឈ្លើយ​កាន់តែ​មិន​ឲ្យ»។

Labels: , ,

1 Comments:

Anonymous Anonymous said...

Ah... who's care? that's Hun Sen's style, anyway. But, he still needs SRP to show his democratic government...

November 18, 2008 at 8:42 AM  

Post a Comment

<< ទំព័រដើមវិញ


ប្រធានអត្ថបទ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
រកមើលផ្លាល់ផ្តូរ
កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់...
ជំនួយសហរដ្ឋអាមេរិកមកលើរាជរដ្ឋាភិបាលខ្មែរ
លេខ ៤ មានអត្ថន័យ ដូចម្តេច ?
អត្ថបទចាស់ៗ
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -