Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក ឡងអី បានស្លាប់
7 Commentsឧត្តមសេនីយ៍ប៉ូលីសជាតិ
ឯកឧត្តម ហុក ឡងអី បានស្លាប់នៅថ្ងៃអាទិត្យល្ងាច ដោយឧទ្ធម្ភាគចក្រធ្លាក់
ឧត្តមសេនីយ៍ប៉ូលីសជាតិ ឯកឧត្តម ហុក ឡងអី បានស្លាប់នៅថ្ងៃអាទិត្យវេលាម៉ោង ៧ កន្លះល្ងាច ដោយឧទ្ធម្ភាគចក្រធ្លាក់ នៅស្រុករំដួល ខេត្ដស្វាយរៀង និងក្នុងឧបត្ដិហេតុនោះ បានទាញយកជីវិត ឧត្តមសេនីយ៏ សុខ សាអ៊ឹម ជាអ្នកអមដំណើរជាមួយ និង កណ្ណធារ(អ្នកបើកឧទ្ធម្ភាគចក្រ)ពីរអ្នកទៀតផងដែរ។
ឧទ្ធម្ភាគចក្រឯកជននេះ បានចេញដំណើរ ពីភ្នំពេញ ឆ្ពោះទៅ ខេត្ដស្វាយរៀង ដែលជាស្រុកកំណើត របស់ ឧត្ដមសេនីយ៏។
ឧត្ដមសេនីយ៏ ហុក ឡងឌី ជាមនុស្សជំនិត និង មិត្ដដ៏ជិត ស្និតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយមានជាប់ខ្សែសារលោហិតជាសាច់ថ្លៃដោយមានកូនស្រី ឈ្មោះ ហុក ឈិនដាវី ជាភរិយារបស់កូនប្រុសសម្តេចតេជោ ឈ្មោះ ហ៊ុន ម៉ានិត ហើយធ្លាប់មាន កូនប្រុសមួយទៀតឈ្មោះ ហុក ឡងដាវ ជាអតីតស្វាមីយ៍ របស់ ក្មួយស្រីរបស់សម្តេចតេជោឈ្មោះ ហ៊ុន ចាន់ថា។
ឧត្តមសេនីយ៍ ហុក ឡងឌី ធ្លាប់មានឈ្មោះចោតប្រកាន់ ជំពាក់ជំពិននូវរឿង រដ្ឋប្រហារឆ្នាំ ១៩៩៧ ក្រោមរយះនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយការធ្វើរឃាត អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ហូ សុក ក្នុងរឿងចាប់គ្រឿងញាន និងបញ្ហានយោបាយ។ ពាក់ពិនរឿងជាមេអណ្តើក និង ផ្ទាល់ខ្លួន ក្នុងទំនាក់ទំនងស្នេហាលាក់លាមដែលនាំឧ្យមានការធ្វើឃាត តារ៉ា ពិសិដ្ឋ ពីលីការ។ ពាក់ពិនជាមួយការចាប់ចង អតីតមេប៉ូលីស ហេង ពៅ។ ឧត្តមសេនីយ៍ធ្លាប់មានកេរ្ត៍ឈ្មោះ ជាអ្នកវក់នឹងល្បែង ឧត្តមសេនីយ៍ធ្លាប់ពាក់ពិនរឿងជួញដូរមនុស្ស។ ឧត្តសេនីយ៍ធ្លាប់បាន ក្រសួងការបរទេសសហរដ្ឋអាមេរិក បដិសេដមិនឧ្យទិដ្ឋាការចូលសហរដ្ឋអាមេរិក ហើយបន្ទាប់មក សហពន័្ធស៊ើបអង្កតអាមេរិក (FBI) បានជ្រៀតជ្រែកធ្វើអន្តារាគមទាក់ទងទៅក្រសួងការបរទេសអាមេរិក ជួយផ្តល់ទិដ្ឋាការដោយអញ្ជើញជាផ្លូវការមកសហរដ្ឋអាមេរិក ក្នុងការប្តូរមកវិញនូវការបើកការិយាល័យ សហពន្ធ័ស៊ើបអង្កេតអាមេរិក នៅក្នុងស្ថានទូតអាមេរិក ប្រចាំ ក្រុងភ្នំពេញ។
យោងតាម៖
afp.google.com
cambodia.org
Labels: hok lundy
7 Comments:
នេះគួរឧ្យគត់សំគាល់ដែរ ដែល លោកនេះ ស្លាប់ចំពេលថ្ងៃបុណ្យឯករាជ្យជាតិ ហេតុអីទៅ? តើលោកនេះ ក្នុងនាមជាមេប៉ូលីស ហេតុអីបានជា យកពេលដ៏សំខាន់នេះ ធ្វើរដំណើរទៅឯណាណោះវិញ? គួរតែរវល់ ក្នុងការពារប្រជារាស្រ្ដ និងសណ្តាប់ធ្នាប់សង្គម? តើការស្លាប់នេះជាមរណដោយគ្រោះឧបត្ដិហេតុមិនដឹងមុន ឬប៉ុណប៉ងពីអ្នកណាមួយ?
hahaha Peal Sie Peal ... His friend Heng Pao must be happy and his friend in PP must be very sorry..
ហេតុបានជាលោក ខៀវ កញ្ញារិដ្ឋ ដឹងលឿនម្មេះ?
ជយោ! ឯករាជ្យជាតិ ជិតសនិ្តភាព មរណភាពនៃមេខ្លោងធំ
នែពួកអាអស់នេះ អញនៅទួលក្រសាំងទេតើ
បាបកម្ម តាមសួន
សូមឧទិ្ទសជូនជាតិ និង រាស្រ្ដខ្មែរ ដែលរងគ្រោះ ព្រោះស្នាដៃ ហុក ឡងឌី
ដោយ យឹម កិច្ចសែ
១ អ្នកខ្លះស្លាប់ទៅ គេយំស្តាយ ឡងឌីត្បាញអាយ គេផ្តាសា ធ្វើបាបជាតិខ្មែរ យួន ចេស្ដា
http://camdisc.googlegroups.com/attach/89f709cb507849d6/Baab-kamm+taam+snorng.jpg?view=1&part=5
Hok Lundy, still alive.Believe me.
It is the scence for Cambodia Politic.
He live in Viet Nam, by doing Plastic surgery. He is a special secretary of Comunist VietNam.
Do not wonder...today it was high technology...Looking forward to see what will happen after next 5 years. nothing secret in the world, it just long or short that human can discovered.
Post a Comment
<< ទំព័រដើមវិញ