CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Tuesday, November 18, 2008

Governor Kep Chutema

1 Comments

លោកនាយករដ្ឋមន្រី្ដខ្មែរ ហ៊ុន សែន បញ្ជាក់ពីតំណែង​ចៅហ្វាយ​ក្រុង​ភ្នំពេញ​របស់​លោក កែប ជុតិមា នឹងមិន​ត្រូវ​ជំនួស​ដោយ​អនុប្រធាន​របស់​លោក គឺ​លោក ប៉ា សុជាតិវង្ស


លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ក្នុង​ពេលសម្ភោធន៍រោងចក្រ​ផលិត​អេតាណុល​ ​របស់​កូរ៉េ​​នៅ​កម្ពុជានៅ​ថ្ងៃ​ច័ន្ទ​ទី​១៧ វិច្ឆិកា​នានេះ បាន​ថ្លែង​ឲ្យ​កត់​ឈ្មោះ​ប្រភព​ព័ត៌មាន​ទាំង​ឡាយ​ចូល​ក្នុង​បញ្ជី​មួយ បន្ទាប់​ពី​ពួក​គេ​បាន​ផ្សាយ​ព័ត៌មាន​ចចាម​អារ៉ាម​ថា តំណែង​ចៅហ្វាយ​ក្រុង​ភ្នំពេញ​របស់​លោក កែប ជុតិមា នឹង​ត្រូវ​ជំនួស​ដោយ​អនុប្រធាន​របស់​លោក គឺ​លោក ប៉ា សុជាតិវង្ស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ៖ «អំណាច​នីតិប្រតិបត្តិ ចង់​ដាក់ ចង់​ដូរ​ស្អីៗ​វា​ទាក់ទង​នឹង ហ៊ុន សែន ហើយ​ឥឡូវ​ហ្នឹង ព្រឹក​មិញ​ចេញ​មក កាសែត​ខ្លះ​ចុះ ដក កែប ជុតិមា ដាក់ ប៉ា សុជាតិវង្ស ហើយ​គ្នា​ឯណោះ​អត់​ទាំង​ដឹង​អី​ទាំង​ពីរ​នាក់ កុំ​ឲ្យ​តែ​ដឹង។ ដាក់​ហ្នឹង ដាក់​បំបែក​នៅ​វង់​បណ្ដោយ។ ខ្ញុំ​ថា អា​ធុន​ហ្នឹង រក​ឃើញ​ដាក់​វា ខោក​នឹង​ក្រញរ​តែ​ម្ដង ទេ​អា​ហ្នឹង​អំពើ​ហិង្សាៗ ប៉ុន្តែ​កត់​ឈ្មោះ​វា​ចូល​ក្នុង​បញ្ជី គេ​ហៅ​បញ្ជី​មាត់​ដាច អាក្រុម​ចាក់​រុក អាហ្នឹង​ស្លាប់​ទៅ​គេ​ដេរ​មាត់​ជិត»។

ទន្ទឹមនឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចំអក​ដល់​អ្នក​រិះគន់​ចំពោះ​ការ​តែង​តាំង​លោក​ឧត្តមសេនីយ៍​ឯក នេត សារឿន ឲ្យ​កាន់​តំណែង​ជា​មេ​ប៉ូលិស​នៃ​ប្រទេស​កម្ពុជា​ជំនួស​លោក ហុក ឡងឌី ដែល​បាន​ស្លាប់​ដោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​​ ​បន្ថែម​យ៉ាង​ដូច្នេះ ៖ «ហើយ​មរណភាព​អគ្គស្នងការ​នគរបាល​ជាតិ​មួយ​ទៅ ដំឡើង​មួយ​មក​ទៀត អ៊ី​ចេះ អ៊ី​ចុះ គេ​ថា​អត់​អព្យាក្រឹត​ទេ ព្រោះ​ក្មួយ ហ៊ុន សែន ។ ដន្លង​ស្លាប់​ទៅ ក្មួយ​ត្រូវ​បាន​តែងតាំង ចុះ​បើ​ក្មួយ​វា​ធ្វើ​អាហ្នឹង​យូរ​ហើយ ជំនាញ​របស់​វា​ធ្វើ​នគរបាល​មួយ​ជីវិត​ទៅ​ហើយ ហើយ​ឋានានុក្រម​របស់​វា បន្ទាប់​ពី ឌី មក វា​ហ្នឹង​តែ​ម្ដង ហើយ​បើ​មិន​ឲ្យ​វា​ធ្វើ ឲ្យ​អ្នក​ណា​ធ្វើ? វា​ទាល់​តែ​យក​អស់​លោក​មក​ធ្វើ? ចាំ​ទៅ យាម​តែ​ផ្ទះ​មិន​ឲ្យ​យាម​ផង ក្រែង​លោក​អ្ហែង​បាញ់​អញ»៕

Labels: ,

1 Comments:

Anonymous Anonymous said...

It could be true, and it will be out soon...

November 18, 2008 at 8:40 AM  

Post a Comment

<< ទំព័រដើមវិញ


ប្រធានអត្ថបទ
គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
រកមើលផ្លាល់ផ្តូរ
កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់...
ជំនួយសហរដ្ឋអាមេរិកមកលើរាជរដ្ឋាភិបាលខ្មែរ
អត្ថបទចាស់ៗ
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -