CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Wednesday, February 25, 2009

Close-CamboSix រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន Cambo Six

1 Comments

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន Cambo Six



ដោយ គឹម ពៅ [វិទ្យុអាស៊ីសេរី]
2009-02-25

រដ្ឋមន្ត្រី ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថា លោក​កំពុង​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្នុង​ការធ្វើ​អាជីវកម្ម​បនល្បែង​ ភ្នាល់​បាល់​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ Cambo Six នៅ​ថ្ងៃ​នេះ​ហើយ។

មាន​ប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​នឹង​អង្គការ UNDP នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក គាត ឈន់ បាន​បញ្ជាក់​ថា លោក​នឹង​ចរចា​ឲ្យ​តម្លៃ​ទៅ​លើ​ការបញ្ចប់​ការធ្វើ​អាជីវកម្ម​មុន​កំណត់​ដែល​ ត្រូវ​ធ្វើ​ជា​ចាំបាច់​នេះ ហើយ​លោក​កំពុង​តែ​ចាត់​វិធានការ​បន្ថែម​ទៀត​ក្នុង​ការបិទ​បន​ល្បែង​ស៊ីសង​ គ្រប់​កន្លែង មិន​ថា​ល្បែង​កន្ទុយ​លេខ និង​ការភ្នាល់​ទាំងឡាយ​តាមរយៈ​ម៉ាស៊ីន​អេឡិចត្រូនិច។

លោក គាត ឈន់ បាន​បញ្ជាក់​ថា ៖ «កំពុង​តែ​និយាយ​ជាមួយ​គ្នា ប៉ុន្តែ​បញ្ចប់​ហើយ ខ្ញុំ​ទៅ​បញ្ចប់​ឥឡូវ​ហ្នឹង ខ្ញុំ​មិន​ទាន់​ស៊ីញ៉េ ខ្ញុំ​បញ្ចប់​ថ្ងៃ​ហ្នឹង ហើយ​មាន​មួយ​ទៀត​មិន​ទាន់​ចេញ​ឈ្មោះ​ផង កន្លែង​លេង​ល្បែង​មួយ​និយាយ​ប៉ុណ្ណឹង​ហើយ​វា​នៅ​ឲ្យ​ខ្មែរ​ចូល​លេង​ទៀត​ក៏​ បិទ​ដែរ​តែ​រក​ឃើញ»។

វិធានការ​បន្ទាន់​ក្នុង​ការបញ្ចប់​អាជ្ញាប័ណ្ណ​រកស៊ី​បន​ល្បែង​ភ្នាល់​ បាល់​ឈ្មោះ Cambo Six និង​ការរកស៊ី​បន​ល្បែង​ខ្នាត​មធ្យម​ឯ​ទៀតៗ និង​វិធានការ​មួយ​ទៀត​ក្នុង​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការរកស៊ី​ បន​ល្បែង​ស្លុត​ម៉ាស៊ីន​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការព្រមាន​ខ្លាំងៗ​ជា​ថ្មី​ម្តង​ទៀត​របស់​លោក​នាយក​ រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រោយ​ពី​ការសង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​លង់​ខ្លួន​នៅ​ក្នុង​អំពើ​ឧបាយមុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បក​អាក្រាត​ថា​មាន​អំពើ​ពុក​រលួយ ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​និង​មន្រ្តី​អ្នក​មាន​ បណ្តាស័ក្តិ​ក្នុង​ការបើក​បន​ល្បែង ហើយ​លោក​នឹង​បក​ស័ក្តិ​ចំពោះ​មន្រ្តី​ទាំងឡាយ​ណា​ដែល​នៅតែ​បន្ត​ឲ្យ​បើក​បន​ ល្បែង។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «Cambo Six ដូច​២០១១​អស់​ហើយ បិទ​គ្រវាត់​ចោល​បណ្ដោយ ប្រកាស​ពី​ឥឡូវ​ហ្នឹង​ឲ្យ​ហើយ​គ្មាន​បន្ត​អាជ្ញាប័ណ្ណ​អី​ទេ ឯ​អា​ពួក​នៅ​សេសសល់​នេះ​មិន​គោរព បិទ​ចោល។ អំពើ​ហិង្សា​ក្នុង​គ្រួសារ អា​លួច អា​ប្លន់ មក​ពី​អា​ហ្នឹង ឥឡូវ​ដាក់​វា​មួយ​ប៉្រាវ​ទៀត​មើល និយាយ​មិន​ស្ដាប់ រើបៗ ថា​ឲ្យ​ធ្វើ​ដូច​ភ្លៀង​រលឹម វា​មិន​ដូច​ភ្លៀង​រលឹម​ឥឡូវ​ហ្នឹង​វា​រាំង រាំង​ខែ​វស្សា​បណ្ដោយ​អា​នេះ ក្បាល​រឹង ហើយ​កុំ​ថា​មាន​បង្អែក បង្អែក​ប៉ុណ្ណា​ក៏​ដោយ​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ លោក​ឯង​មិន​ធ្វើ​ធ្លាក់​ខ្លួន​លោក​ឯង លោក​ឯង​សុខ​ចិត្ត​ទេ លោក​ឯង​យក​ខ្ញុំ​ធ្វើ​បង្អែក​រឿង​អ្នក​ឯង លោក​ឯង​ខ្លាច​បង្អែក​ផ្សេង​ទៀត ព្រោះ​បង្អែក​របស់​ខ្ញុំ​ស៊ីញ៉េ លោក​ឯង​អស់​ស័ក្តិ ខ្ញុំ​ប្រាប់»។

លោក​ថ្លែង​បន្ថែម​ទៀត​ថា លោក​មិន​ខ្វាយខ្វល់​អំពី​ការបាត់បង់​ចំណូល​ពន្ធ​រដ្ឋ​ក្រោយ​ពី​ការបិទ​បន​ល្បែង​ស៊ីសង​នេះ​ឡើយ។

បន​ល្បែង​ភ្នាល់​បាល់​ធំ​ជាង​គេ​បង្អស់​ឈ្មោះ Cambo Six ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ការបញ្ឈប់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ត​ទៅ​ទៀត​មាន​ សាខា​ចំនួន​ជាង​២០​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

ប្រភព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ​គេ​អាច​ប្រមូល​ពន្ធ​ពី​បន​ល្បែង​មួយ​នេះ​បាន​ប្រហែល​១​លាន ​ដុល្លារ។

សូម​ជម្រាប​ជូន​ថា ការបញ្ជា​ឲ្យ​បិទ​បន​ល្បែង​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​មិន​មែន​ធ្វើ​ឡើង​ទើប​តែ​លើក​ដំបូង​នោះ​ឡើយ៕

Labels: , ,


ប្រធានអត្ថបទ
Close-CamboSix រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ...
ការដកតំណែង នាយឧត្តមសេនីយ៍ផ្កាយមាស ៤​ កែ ​គឹមយ៉ាន
Governor Kep Chutema
គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
អត្ថបទចាស់ៗ
May 2008
June 2008
July 2008
November 2008
January 2009
February 2009
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -