CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Thursday, May 29, 2008

លោក ហ៊ុន សែន ប្រកាសឧ្យគណបក្សនានា ត្រូវ​ត្រៀម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែ

0 Comments
អ្នកគំនូរជីវចល សក្រវាទ័​
(AP Photo by Heng Sinith)

មេដឹកនាំ​គណបក្ស​នយោបាយនានា ដែលកំពុងត្រៀមរៀបចំ បោះឆ្នោត​តំណាង​រាស្រ្ត​​ ក្នុង​អាណត្តិ​ទី​៤​​ ឆ្នាំ​២០០៨ ខាងមុខនេះ បានភ្ញាក់ផ្អើល​​ និង​ មានប្រតិកម្ម ចំពោះការ ប្រកាសរបស់នាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន​ ​​ចង់ឲ្យ​គណបក្ស​នយោបាយ​នានា ​ត្រៀម​ខ្លួន ទទួល​ស្គាល់​លទ្ធផល​នៅក្រោយ​ការ ​បោះឆ្នោត​នេះ។

នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោកតេជោ ហ៊ុន សែន បាន​ប្រកាស​ នៅ​ថ្ងៃ​ពុធថា៖ «យើង​ក៏​ត្រៀម​ឈ្នះ ហើយ​យើង​ក៏​ត្រៀម​ដើរចេញ​ដែរ ក្នុង​ករណី​ចាញ់! ព្រោះ​អាហ្នឹង យើង​ត្រូវ​គោរព​លទ្ធផល​បោះឆ្នោត​ទាំងអស់​គ្នា។ ហើយ​គណបក្ស​ដទៃ ក៏​ត្រូវ​ត្រៀម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ»


(Reuters Pictures​ January 22, 2008)
លោក សម រង្ស៊ី មានប្រតិកម្មថា៖ «គណបក្ស​មួយ​ចំនួន​អត់​អាច​ជឿ​ទុកចិត្ត​បាន​ហើយ អ៊ីចឹង គាត់​ប្រកាស​ឲ្យ​គេ​ទទួល​ស្គាល់​មុន​នូវ​អ្វី​ដែល​មាន... តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានា​ថា ប្រជាពលរដ្ន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​អត់​មាន​ការគំរាម​កំហែង អត់​មាន​ការលួច​បន្លំ អត់មាន​ការទិញ​សន្លឹក​ឆ្នោត ដូច្នោះ​យើង​ត្រូវ​រង់ចាំ​មើល ទង្វើ​ជាក់ស្តែង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត» ។អ្នកនាំពាក្យរបស់​ គណបក្ស​ នរោត្តម​រណឫទ្ឋិ លោក មុត ចន្ថា​ មានប្រតិកម្មថា​​៖ «​កាលពី​ឆ្នាំ​១៩៩៣ ដែល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់ គំរាម​បាន​ដឹកនាំ​ធ្វើអបគមន៍ បញ្ជា​ឲ្យ​ធ្វើ​អបគមន៍​ដើម្បី​ប្លន់​យក​អំណាច​ពាក់​កណ្ដាល​ពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត»។

Labels: ,

Wednesday, May 28, 2008

នាយករដ្ឋមន្ត្រី​នឹង​រក្សា​តំណែងរបស់​​​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី

1 Comments
លោក​ស្រី អ៊ឹង​ កន្ថាផាវី រដ្ឋមន្រ្តី​ ក្រសួង​កិច្ច​ការ​នារី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​
នាយករដ្ឋមន្ត្រី​នឹង​រក្សា​តំណែងរបស់​​​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច​​​មក​ពី​​គណបក្ស​ហ៊្វុនស៊ិន​ ប៉ិច នៅអាណត្តិ​ក្រោយ​
ដោយ Duong Sokha
Source: ke-set

ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ សម្តេច​ហ៊ុន សែន បាន​ប្រកាស​អោយដឹង​ជាមុន​នៅក្នុង​កិច្ច​ប្រជុំត្រួត​ពិនិត្យប្រចាំ​ឆ្នាំនៃ​ កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នា​ថ្ងៃ​ពុធ​ ទី​២៨នេះ​ថា លោក​ស្រី អ៊ឹង​ កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ច​ការ​នារី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​ដែលបាន​ចុះ​ចូល​គណបក្ស​ប្រជាជនកម្ពុជា និង​បន្ត​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​នារី​​នៅ​អាណត្តិ​ក្រោយទៀត​ ប្រសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​។ សម្តេច​ក៏​បាន​អះអាង​ពីការ​រក្សា​តំណែង​របស់លោក​អ៊ូ ប៊ុនឡុង​ សមាជិក​គណបក្ស​សម រង្ស៊ី ដែលបាន​ចូល​រួម​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បន្ទាប់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ អោយធ្វើ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​នៅ​អាណត្តិក្រោយ​ដដែល​។

សម្តេច ​បានថ្លែង​ថា​ "ចំពោះ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ខ្ញុំ​សូម​ទោស​ជាមុន​ចំពោះ​ឯក​ឧត្តម​ នុត​ សុខុម(រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​) និង​ឯកឧត្តម​កុល ផេង(​រដ្ឋមន្ត្រី​ក្រសួង​អប់រំ) ថា​ខ្ញុំ​មិន​​អាចធានា​បាន​ទេ​។​ វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​របស់​ប្រធាន​គណបក្ស​ហ៊្វុនស៊ិន​ប៉ិចនិង​លទ្ធផល​ បោះ​ឆ្នោត"។

សេចក្តី​ប្រកាស​នេះ​ហាក់​បង្ហាញ​ពី​ការ​ធានា​អះអាង​យក​ ចិត្ត​ទុក​ដាក់​និង​រក្សា​តំណែង​អោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សំខាន់ ​ៗ ដែល​បាន​មកចូលរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​សម្តេ​ច​។

Labels: ,

Tuesday, May 27, 2008

ទេពកោសល្យ និង​ស្នាដៃ

18 Comments
ឯកឧត្តម ជុំ កុសល់ ជាពិធីករ នៃទូរទស្សន៍ ស៊ីធីអិន
ឯកឧត្ដម​ គឹម​ ច័ន្ទសាមិត្រ ជាអតីតគណបក្ស សម រង្ស៊ី​
កម្មវិធី​ទេពកោសល្យ​និងស្នាដៃ​ របស់ស្ថានីយ៍ទូរទស្ស​ ស៊ីធីអិន ជាកម្មវិធី​ បំរើនយោបាយយ៉ាងច្បាស់ក្រឡែត ហើយកម្មវិធីនេះ នឹងអាចធ្វើ ឧ្យស្ថានីយ៍​ទាំងមូល ខូចឈ្មោះ ។​ ឯកឧត្ដម ជុំ កុសល់ ដែលជាទីប្រឹក្សា របស់​សម្តេចតេជោ ហ៊ុន សែន​​ ជាពិធីករ​នៃ​កម្មវិធី ហើយ ក្នុងនាម លោកមានឋានះ ដ៏ខ្ពង់ខ្ពស់ លោក ជុំ កុសល់​​ ​ត្រូវតែ​បង្ហាញ យ៉ាងណា ដែលអាចចំណេញ​​ នយោបាយឧ្យ សម្តេចតេជោ ជាពិសេស មុនពេលជិតបោះឆ្នោត ខាងមុខនេះ។​

កម្មវីធីនេះតែងតែ អញ្ជើញ​​ សមាជិកគណបក្ស សម​ រង្ស៊ី ដែលចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា មកបកស្រាយ ពិសេស បកអាក្រាត និង​ និយាយ នូវពាក្យពេជ្រ របៀបប្រើពាក្សបង្អាប់ និង ភាពមិនសប្បាយចិត្ដ​ ចំពោះ គណបក្សសម​ រង្ស៊ី​ ​។​​ ថែមលើសពីនេះទៀត លោក​ជុំ កុសល់ តែងតែបញ្ចេញបញ្ចូល នូវពាក្យបង្អាប់ បញ្ឆិតបញ្ឆៀង ជួនកាលនិយាយចំៗ តែម្តង មកលើ គណបក្សសម​ រង្សី ហើយថែមទាំងបនែ្ថមស្ករ លើបង្អែមនៃពាក្សពេជ្រ ក្នុងកម្មវិធីនេះទៀត ដោយពុំគិតថាខ្លួន ជាអ្នកយកសារព៌តមាន នៃអជីពរបស់លោកសោះ។

គួរឧ្យឆ្ងល់ដែរ ថាតើចុះហេតុអីបានជា​ កម្មវិធីនេះ​ មិនអញ្ជើញភាគីម្ខាងទៀត មកបកស្រាយ?​ នេះជាភាពមិនស្មើគ្នានៃការចុះផ្សាយ​ ដែលធ្វើឧ្យ ទស្សនិកជននៃស៊ីធីអិន មិនយល់ ហើយបែ​រទៅជា ជ្រិញ និង​ ធុញជាទីបំផុត ចំពោះកម្មវិធីតែម្ដង ។​ ជួនកាល ខ្ញុំបានឮថា មានទស្សនិកជនខ្លះ បិទចោល​ កញ្ចក់ទូរទស្សន៏ចោល ពេលមានកម្មវិធីនេះ។

ស៊ីធីអិន បានផ្សាយជាអន្តរជាតិនៅទិ្វបអាមេរិចខាងជើង ទ្វិបអឺរុប និង​ ប្រទេសអូស្រ្ដាលី ។

Labels: ,

ការងារនាយករដ្ឋមន្រ្ដីខែ្មរ

0 Comments
ទូរទស្សន៏ខ្មែរប៉ុស្ត ទទក ឃើញតែចាក់បញ្ចាំង នូវការងារមមារញឹក របស់នាយករដ្ឋមន្រ្តីខ្មែរនិងសហការីដូចជារដ្ឋមន្រ្តី​ លេខាធិការ​ និង​ អនុរដ្ឋលេខាធិការ។ល។

ការងារទាំងនោះមានដូចជាការចុះចែកអំណោយ​ដល់ប្រជាពលរដ្ឋ សម្ភោធ ចែកសញ្ញាប័ត្រតាមសកលវិទ្យាល័យ។ល។​ ប្រហែលនេះជាការងារចាំបាច់ ក្នុង​ពេលជិតបោះឆ្នោតខាងមុខនេះហើយ ។ បើមើលលើវេទិការវិញ ឃើញមាន សឹងតែគ្រប់មន្រី្ដជាន់ថ្នាក់ទៅហើយ ដូច្នេះគួរឧ្យឆ្ងល់ដែរ?

Labels:

ទំព័រមិត្តអ្នកអាន

0 Comments

សូមស្វាគមន៏បងប្អូនទាំងអស់​​ ដែលធ្លាប់តែអាននូវអត្ថបទផ្សេងៗជាភាសា អង់គ្លេស​ ដែលបានបោះផ្សាយនៅលើ​ ទំព័រនៃមជ្ឈមណ្ឌលពត៌មានខ្មែរ​ ។ ដោយមានសំណូម ពរពីបណ្តាបងប្អូនសុំឧ្យទំព័រនេះចុះផ្សាយជាភាសាខ្មែរ និងដោយមានខ្មែរយូនីកូដ អាចប្រីបានសំរាប់វែបសែតនេះ ទំព័រនេះក៏រៀបចំឡើង។

បើបងប្អូនចង់ចុះផ្សាយក្នុងទំព័នេះសូមទាក់ទងមកយើង ក្រុមយើងនឹងអនុញាតិ សិទ្ធឧ្យបងប្អូនទាំងអស់ ។​ បងប្អូនអាចចុះផ្សាយលើទំព័រេនះក្នុងពេលដែល បងប្អូនអីមែលទៅទំព័រពិភាគ្សា ដ៏ល្បីហៅថាឃែមឌីស - CAMDISC។

ទំព័រនេះនឹងចុះផ្សាយនូវការបញ្ចេញយោបល់​​ និងការបង្ហាញដោយ​ សេរី​ និង​ ការគោរពដោយខ្ពង់ខ្ពស់ ។

Labels:


ប្រធានអត្ថបទ
Close-CamboSix រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ...
ការដកតំណែង នាយឧត្តមសេនីយ៍ផ្កាយមាស ៤​ កែ ​គឹមយ៉ាន
Governor Kep Chutema
គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
អត្ថបទចាស់ៗ
May 2008
June 2008
July 2008
November 2008
January 2009
February 2009
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -