CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Wednesday, June 18, 2008

អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់​រយ​គ្រួសារ

0 Comments

អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់​រយ​គ្រួសារ

ដោយ អ៊ួន ឈិន
2008-06-18
ឯកសារដងស្រង់ចេញពី៖​ ទំព័រវិទ្យុអាស៊ីសេរី

ប្រភព ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត ដែល​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​រុះរើ​និង​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាពច្របូក​ច្របល់​និង​ក្ដី ​ភ័យខ្លាច បន្ទាប់ពី​មាន​ការរុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ដោយ​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ។

LICADHO Photo
អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ប្រើ​អំពើ​ហិង្សា​បណ្តេញ​ពលរដ្ឋ​១០៥​គ្រួសារ​នៅ​សង្កាត់​មិត្តភាព កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ។

កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា​កន្លង​ទៅនេះ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ចំណុច​ អន្លង់ក្រោម ក្នុង​ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់​និង​ក្ដី​ភ័យ​ខ្លាច ដោយ​ពួក​គាត់​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ឲ្យ​ចាកចេញ​ព្រម​ទាំង​ការបិទ ​ផ្លូវ​មិន​ឲ្យ​ពួក​គាត់​ចេញ​ចូល ។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សុទ្ធតែ​សុំ​មិន​ បញ្ចេញ​ឈ្មោះ ហើយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា អ្វីៗ​មិន​ដូច​ការអះអាង​របស់​ក្រុម​មន្ត្រី ដែល​ថា​ប្រជាពលរដ្ឋ​បាន​ឯកភាព​ឲ្យ​មាន​ការរុះរើ​ឬ​ដោះដូរ​នោះ​ទេ ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាពលរដ្ឋ​ដែល​ថា​ព្រម​ដោះដូរ​ហ្នឹង​ គឺ​មិន​ពិត​ទេ ព្រោះ​ការ​ដែល​និយាយ​ថា​ដោះដូរ​ហ្នឹង មេ​ដៃ ទះ​ដៃ​ហ្នឹង​មិន​មែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ គេ​នាំ​គ្នា​គេ​បួន​ដប់​ម្ភៃ​នាក់​ដាក់​បង្កប់​នៅ​ក្នុង​ហ្នឹង​អ្នក​ទះ​ដៃ ដល់​អ៊ីចឹង​ហើយ​គេ​ថា​ប្រជាពលរដ្ឋ​ទះ​ដៃ​យល់ព្រម»

ចំណែក​ឯ​ស្ត្រី​ម្នាក់​ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ ៖ «ខំ​កាប់​ខំ​ ឆ្ការ ក្រង​ស្បូវ អា​ខ្លះ​គ្នា​ចេះ​ក្រង អា​ខ្លះ​គ្នា​អត់​ចេះ​ក្រង ហើយ​ឥឡូវ​ដុត​របស់​គ្នា​ខ្ទេចខ្ទី​អស់​ហើយ ហើយ​ម្នាក់ៗ​យំ​ពេញ​ភូមិ​ទាំងអស់ ។ ហើយ​គ្រាន់តែ​គ្នា​ទៅ​ផ្សារ​មួយ​ភ្លែត ស្រាប់តែ​មក​វិញ​ដុត​ផ្ទះ​អស់​រលីង»

បុរស​ម្នាក់​ទៀត​បាន​សម្ដែង​នូវ​ភាព​ងឿង​ឆ្ងល់​ចំពោះ​ទង្វើ​របស់​ក្រុម​មន្ត្រី​សមត្ថកិច្ច ៖ «ខ្ញុំ ​គ្រាន់តែ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​លោក​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាជន​ទាំងអស់​ហ្នឹង ៤០០​គ្រួសារ​ជាង ហើយ​រក​យុត្តិធម៌​តែ​ប៉ុណ្ណឹង​ទេ ។ ហើយ​សម្ដេច​លោក​ធ្វើ​ផ្លូវ​រាប់​ម៉ឺន​គីឡូ ដើម្បី​សម្រួល​ការចេញ​ចូល​របស់​ប្រជាជន ហេតុ​អី​ធ្វើ​ហើយ​បិទ​មិន​ឲ្យ​ប្រជាជន​ចេញ​ចូល ដាច់​ស្បៀង មាន​ការឈឺចាប់​ណាស់ ។ សូម​អំពាវនាវ​ដល់​សម្ដេច​ឲ្យ​សម្ដេច​ឮ​សំឡេង​អ្នក​ឈឺចាប់...»

មន្ត្រី​សាលា​ខែត្រ​កំពត​ដែល​មាន​តួនាទី​ជា​អ្នក​រៀបចំ​និង​សម្រប​សម្រួល ​នៅ​តំបន់​នោះ លោក សឹម ពុទ្ធា បាន​អះអាង​ថា​មិន​មាន​ការបិទ​ផ្លូវ​ដូច​ដែល​ប្រជាពលរដ្ឋ​អះអាង​នោះ​ទេ ហើយ​ចំពោះ​ដី​ដែល​ជា​ថ្នូរ​សម្រាប់​ពួក​គាត់​ក៏​ស្ថិត​ក្នុង​តំបន់​នោះ​ដែរ ។

លោក សឹម ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «ចេញ​ចូល​បាន​ធម្មតា​តើ អត់​ចេញ​ពី​តំបន់​ទេ តំបន់​ជាមួយ​គ្នា​ទេ​តើ ប៉ុន្តែ​គ្រាន់តែ​យើង​រើ​ទីតាំង ។ គ្រាន់តែ​ថា​មួយ​ជា​កន្លែង​ព្រៃ​ឈើ ហើយ​កន្លែង​មណ្ឌល​អភិវឌ្ឍន៍ ហើយ​មួយ​ទៀត​គឺ​ដី​របស់​គាត់​តែម្ដង ផ្លូវ​ជាប់​គ្នា​ទាំងអស់»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​ កម្ពុជា អាដហុក ប្រចាំ​ខែត្រ​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា​ការបិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​មិន​មែន​ជា​ ដំណោះស្រាយ​នោះ​ទេ ។

អ្នកស្រី ទ្រី ឈួន បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​ថា​តំបន់​អភិវឌ្ឍន៍​នៅ​ក្បាល​ដំរី​នេះប្រជាជន​បាន​ទៅ​រស់​នៅ​មុន​ផែនការ​អភិវឌ្ឍន៍​របស់​ខាង​យោធា»

រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​មាន​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ ជ័យសេនា សុទ្ធតែ​អំពាវនាវ​សុំ​ឲ្យ​មាន​ការប្រោសប្រណី​ពី​ប្រមុខ​រដ្ឋាភិបាល​ដោយ​សូម​ ឲ្យ​មាន​ការអនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​ការតាំង​លំនៅឋាន​នៅ​ទី​នោះ​ត​ទៅ​ទៀត គឺ​ពួក​គាត់​ក្រាញ​មិន​ចង់​ចាកចេញ​ទៅ​ចាប់ផ្ដើម​សា​ជា​ថ្មី​នៅ​កន្លែង​ផ្សេង ​ឡើយ ៕

Labels: , ,

Friday, June 13, 2008

រកមើលផ្លាល់ផ្តូរ

0 Comments
Tang Chhin Sothy / AFP - Getty Images
កូនខ្មែរមើលតាមចន្លោះរបង​ នូវពិធីប្រារព្ឋ ថៃ្ងប្រឆាំងកម្មករវ័យក្មេងពិភពលោក​​ នៅភំ្នពេញ ថ្ងៃទី ១២ ខែ មិថុនា។ មានក្មេងសិស្សសាលា ប្រហែល ៥០០ បានទទួលស្គាល់ នូវពិធីនេះ ហើយអំពាវនាវ​​ និង​​ សុំដល់ មាតាបិតាទាំងអស់​ ដាក់កូនចូលរៀន គ្រាន់បើជាង បង្ខំ​កូនឧ្យទៅធើការ​ ។

Labels:

Thursday, June 12, 2008

កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ

0 Comments

កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ

វិទ្យុអាស៊ីសេរី
ដោយ ច័ន្ទថុនា
2008-06-12

កិច្ច​ប្រឹងប្រែង​លើ​សេចក្តី​ស្នើសុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចំពោះ​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ បាន​ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ គិត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

ការ​ចាប់​លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ដាក់​គុក​នៅ​មុន​ការរៀបចំ​បោះឆ្នោត​សកល​ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​មជ្ឈដ្ឋាន​អ្នក​ការទូត និង​អង្គការ​អន្តរជាតិ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Joseph Mussomeli បាន​មាន​ប្រសាសន៍​សង្ឃឹម​ថា បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី លោក ដាំ សិទ្ធិ នឹង​ត្រូវ​អាជ្ញាធរ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ថ្លែង​ថា វា​ជា​សញ្ញា​មិន​ល្អ​ទេ​ដែល​មាន​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ ដែល​ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ​នៅ​ក្នុង​ពេល​នេះ ។

ប្រតិកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត Joseph Mussomeli បាន​ធ្វើឡើង​ស្របនឹង​ស្ថានការណ៍​ដែល​មាន​ការរិះគន់​ពី​មតិ​ជាតិ​និង​អន្តរជាតិ ដែល​ចោទ​ថា​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​កាន់តែ​នាំ​ឲ្យ​គេ​មើលឃើញ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ។

លោក Joseph Mussomeli បានមានប្រសាសន៍ថា ៖ "យើង​មាន​ការបារម្ភ​ខ្លាំង​ណាស់ អំពើ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​កម្ពុជា ។ យើង​តែងតែ​បារម្ភ យើង​មិន​ចង់​ឲ្យ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា ជា​ប្រទេស​ដែល​មាន​ការបំភិត​បំភ័យ មាន​ការបង្ក្រាប​ក្នុង​រូបភាព​ណា​មួយ​នោះ​ទេ ។ យើង​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​លោក​និពន្ធ​នាយក ដែល​នេះ​គឺ​ជា​សញ្ញា​ល្អ​បង្ហាញ​ថា នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​អ្នក​ដឹង​ថា ទង្វើ​បែប​នេះ​ជា​ទង្វើ​មិន​សមស្រប​ទេ ។ យើង​រំពឹង​ចង់​ឃើញ​ការដោះលែង​និពន្ធ​នាយក ហើយ​យើង​មាន​សុទិដ្ឋិនិយម" ។

មេធាវី​ការពារ​ក្តី​លោក ដាំ សិទ្ធិ ឈ្មោះ​លោក ជូង ជូងី បាន​ថ្លែង​ថា​លោក​កំពុងតែ​ធ្វើការ​តវ៉ា​បង្ហាញ​ថា ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ៖ «តុលាការ​ចាត់ការ​ហ្នឹង​ខុស​ទាំងស្រុង ។ ហើយ​ទន្ទឹម​នឹង​នេះ​គឺ​មាន​អន្តរាគមន៍​ពី​ក្រសួង​ព័ត៌មាន ហើយ​មាន​អន្តរាគមន៍​ពី​ទាំង​សមាគម ទាំង​សហគមន៍​អន្តរជាតិ អន្តរាគមន៍​គ្រប់​ច្រកល្ហក​ទាំងអស់ ពីព្រោះ​មជ្ឈដ្ឋាន​ទាំង​នោះ​មើលឃើញ​ថា តុលាការ​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង​មែន ។ (ខុស​ច្បាប់​យ៉ាង​ម៉េច​ទៅ ?) ពីព្រោះ​ទី​១ ខ្ញុំ​ជា​មេធាវី​គឺ​ខ្ញុំ​មាន​ជំនឿ​ថា កូនក្ដី​ខ្ញុំ​គាត់​អត់​មាន​ខុស​ទេ​ក្នុង​ការផ្សាយ​ព័ត៌មាន​ហ្នឹង ។ ហើយ​ក្នុង​ការ​ដែល​គាត់​សម្រេច​ឃុំ​ហ្នឹង គឺ​មាន​ចំណុច​ជា​ច្រើន​ដែល​ខុស​នឹង​មាត្រា​ច្បាប់​ចែង​ហ្នឹង​ណា៎ ។ ដូច​ជា​ទី​១ គឺ​ទម្រង់​ដែល​គាត់​ប្រើ​ក្នុង​ការសម្រេច​ឃុំ​ខ្លួន​កូនក្ដី​ខ្ញុំ​ហ្នឹង អត់​មាន​អត្តសញ្ញាណ​កូនក្ដី​ខ្ញុំ​នៅក្នុង​ដីកា​សម្រេច​ឃុំ​ខ្លួន​ហ្នឹង​ទេ ហើយ​គាត់​បញ្ជូន​កូនក្ដី​ខ្ញុំ​ទៅ​ពន្ធនាគារ​តែម្ដង ។ ហើយ​ទី​២ មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ គឺ​អាច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន លុះត្រាតែ​ការផ្តន្ទាទោស​នោះ​គឺ​ពី​១​ឆ្នាំ​ឡើង ប៉ុន្តែ​តុលាការ​យក​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​មក​ហ្នឹង គឺ​មាត្រា​៦២​ហ្នឹង គឺ​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ វា​ខ្ទាស់​ទៅ​នឹង​មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ហ្នឹង​ណា៎»

លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សមរង្ស៊ី​នៅ​មណ្ឌល​ភ្នំពេញ ត្រូវ​គេ​ចោទប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដែល​សរសេរ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹងត្របែក​ជំនាន់​របប​ខ្មែរ​ក្រហម ។ ការសរសេរ​ផ្សាយ​របស់​លោក ដាំ សិទ្ធិ ដែល​មាន​តាំងពី​ខែ​មេសា​កន្លងមក គឺ​បាន​ដកស្រង់​តាម​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ។

កាលពី​ម្សិលម៉្ងៃ លោក សម រង្ស៊ី ក្នុង​សន្និសីទ​កាសែត​បាន​ថ្លែង​ថា ការចាប់​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ ហើយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះលែង​លោក ដាំ សិទ្ធិ នោះ​វិញ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Joseph Mussomeli បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ខាង​មុខ​នេះ ៖ "យើង​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​រាជ​រដ្ឋាភិបាល ។ យើង​ជឿ​ថា​បញ្ហា​នេះ​គួរតែ​ដោះស្រាយ​ក្នុង​របៀប​ធម្មតា ហើយ​យើង​នឹង​សង្ឃឹម​ថា នឹង​អាច​ចេញ​ទៅ​រួច" ។

លោក ដាំ សិទ្ធិ ទើប​ត្រូវ​គេ​អនុញ្ញាត​កាលពី​ម្សិលមិញ​ឲ្យ​បាន​ជួប​ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី ។

មេធាវី​ការពារ​ក្តី​របស់​លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​អង្គារ លោក ដាំ សិទ្ធិ មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​ភរិយា​នោះ​ឡើយ ប៉ុន្តែ​មិន​ហ៊ាន​ប្រឆាំង​នឹង​ការស្នើ​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ស្នើ​ជួប​កាលពី​ម្សិលមិញ​នោះ​ទេ ។

មន្ត្រី​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា គេ​រំពឹង​ថា​តាមរយៈ​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​ការទូត​និង​ប្រតិកម្ម​ពី​អន្តរជាតិ​ផង លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ៕

Labels: ,

Thursday, June 5, 2008

ជំនួយសហរដ្ឋអាមេរិកមកលើរាជរដ្ឋាភិបាលខ្មែរ

0 Comments

យើងដឹងហើយថា សហរដ្ឋអាមេរិក​ ធ្លាប់ជួយរដ្ឋាភិបាល លន់ នុល​ ក្នុងឈុតសង្រ្គាមយួន ក្នុងបំណង ទប់ស្កាត់​ នូវរបបកម្មុយនីស ដែលរាលដាលមកលើ ទឹកដីអាស៊ីអាគ្នេយ៏។​ ជំនាន់នោះ សង្រ្គាមត្រជាក់នៃបញ្ហាយកជំនះ លើរបបកុម្មុយនីស ជាបញ្ហាក្តៅគគុគ។ ហើយសង្រ្គាមត្រជាក់ ក៏មាន ពាក់ពិនទៅជាមួយ នឹងរឿងជំនួញ អណ្តូងប្រេងកាត ដែរ ពីព្រោះ ជំនួញគ្រឿងចក្រយន្ដ ដូចជាឡាន ម៉ូតូ យន្តហោះ កប៉ាល់យន្ត កំពុងតែផុសចេញ យ៉ាងខ្លាំង ហើយគ្រឿងយន្តត្រូវការប្រេង។

ទោះបី សង្រ្គាមត្រជាក់ បានអូស វែងអន្លាយ រហូតមកដល់ ឆ្នាំ​ ១៩៩០ ក៍ដោយ សហរដ្ឋអាមេរិក ហាក់បីដូចជាដកខ្លួន ចេញពីអាស៊ី តាំងពីពេលនោះមក ដោយទៅបង្ករវិប័ត្ត​ និង ធ្វើ​ ប៉េសកកម្ម នៅតំបន់អារ៉ាប់ម្តង ដោយរឿងព្រេងកាត ជារឿងចំបង។ សហរដ្ឋអាមេរិច ក៍បានធ្វើសង្រ្គាម ដូចជានៅ គុយវ៉េត សង្រ្គាមនៅអ៊ីរ៉ាក់។ល។ បើតាមពាក្យចរចាមអារ៉ាម ជាច្រើន បាននិយាយថា អ្នកនយោបាយមន្រ្តី អាមេរិក គឺជាឈ្មួញដ៏ធំៗ​ ដែលធ្វើជំនួយ ប្រេងកាត។

ដោយរឿងជំនួញអណ្តូងប្រេងកាតនេះ និងដោយស្រុកខ្មែរ មានអណ្តូងប្រេងកាត ដែរ គំនាបខាងយោធា មកលើ រាជរដ្ឋាភិបាល ក៏ត្រូវបានដកចេញ ទោះបីជា សហរដ្ឋអាមេរិក បានឃើញ ស្ថានភាពនៅស្រុកខ្មែរក្រោមការដឹកនាំ របស់ សម្តេចតេជោ​ ហ៊ុន សែន យ៉ាងណាក្តីក៏ដោយ។ ទន្ទឹមនឹងនេះផងដែរ ដោយស្រុកខ្មែរស្ថិតនៅក្នុងតំបន់ ត្រីកោននៃទី្វបអាស៊ីយ៍ ដែលចិនកំពុងតែ បោះនុយទៅស្រុកខ្មែរ យ៉ាងខ្លាំង ដូច្នេះ សហរដ្ឋអាមេរិក ក្នុងនាមប្រទេស ជាប្រទេសមហាអំណាច ត្រូវតែចាំបាច់ បោះនុយទៅស្រុកខ្មែរដែរ​​ ។

ដោយមូលហេតុខាងលើនេះហើយ សហរដ្ឋអាមេរិកមាន​ ជំនួយខាងយោធាជាច្រើនមកស្រុកខ្មែរ សហរដ្ឋបានសង់ស្ថានទូតយ៉ាងធំនៅភ្នំពេញ អាមេរិកបានបើកការិយាល័យមន្ទីរ អេហ្វ ប៊ី អាយ​ (FBI) នៅភ្នំពេញ មន្រី្តធំៗសហរដ្ឋចុះទៅជួបរាជរដ្ឋាភិបាលខ្មែរ រដ្ឋាភិបាលអាមេរិក បានអញ្ជើញមន្រី្តជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ មកសហរដ្ឋអាមេរិក ។ល។

Labels: ,

Monday, June 2, 2008

លេខ ៤ មានអត្ថន័យ ដូចម្តេច ?

3 Comments

បើយោងទៅតាមរបៀបរបបចិន លេខ ៤ ជាលេខ ដែលមិនសូវល្អ និង មិនត្រូវគេ ចូលចិត្តទេ។ តាមរយះ​ ហុង​ ស៊ុយ​ (Feng Shui)​ លេខ 4 ជាលេង អាក្រក់​ មិនសំណាងទេ។ បើតាមនិយមន័យ ក្នុងភាសាចិនកាតាំង​ (ចិន​ ហុង កុង​​ Cantonese) លេខ​ ៤ មានន័យថា «ស្លាប់»​ ។ បើនិយាយក្នុងភាសា អង់គ្លេសវិញ លេខ ៤ មានសំលេង ប្រហែល នឹង «ស្លាប់» ​ ឧទាហរណ៏ ១, ២,​ ៣, ស្លាប់, ...។

ការបកស្រាយខាងលើនេះ មិនសំដៅចង់ និយាយអាក្រក់ ពីអ្នកណាមួយ ឬ ក្រុមណាមួយ នោះទេ គឺបកស្រាយ តាមរយះរបៀបរបស់ចិន តែប៉ុណ្ណោះ៕

Labels:


ប្រធានអត្ថបទ
Close-CamboSix រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ...
ការដកតំណែង នាយឧត្តមសេនីយ៍ផ្កាយមាស ៤​ កែ ​គឹមយ៉ាន
Governor Kep Chutema
គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
អត្ថបទចាស់ៗ
May 2008
June 2008
July 2008
November 2008
January 2009
February 2009
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -